ការឆ្លុះបញ្ចាំងសម្រស់ នៃទីធ្លា ដ៏សម្បូរបែប

សាលាភាពជាអ្នកនាំឡៃហ្គឺ គឺជាកន្លែងមួយ ដែលពោរពេញទៅដោយឱកាស​ និងសកម្មភាពផ្សេងៗ។ ជាទូទៅ យើង បានផ្ដោតទៅភាពជោគជ័យទាំងនោះ ហើយបានភ្លេចអំពីសម្រស់ធម្មជាតិ ដែលមិនសូវលេចធ្លោ នៅជុំវិញខ្លួនយើង។

បរិវេនសាលាឡៃហ្គឺ ពោរពេញទៅដោយស្ថានប្រព័ន្ធយ៉ាងចម្រុះ រួមមានគុម្ពព្រៃ និងដើមស្វាយជាច្រើន ព្រមទាំងសត្ថល្អិតផ្សេងៗ។ បុគ្គលិក និងសិស្សនៅសាលា បានស៊ាំទៅនឹងបរិស្ថានទៅហើយ​។ ដូច្នេះពេលខ្លះ ពួកយើងក៏ភ្លេចពីសម្រស់ នៃធម្មជាតិនេះ។

រូបភាព ខាងក្រោមមានគោលបំណង ក្នុងការនាំយកភាពលម្អិត នៃបរិស្ថានសាលាឲ្យយើងទាំងអស់គ្នាបានឃើញ។

មុនដែលសាលាឡៃហ្គឺត្រូវបានសាងសង់ ទីធ្លានេះធ្លាប់តែជាចម្ការស្វាយមួយ។ ដូច្នេះហើយ ទើបសព្វថ្ងៃនេះ យើងនៅមានដើមស្វាយជាច្រើនដុះនៅក្នុងដីសាលា។ ចាប់ពីខែវិច្ឆិកាមក យើងនឹងអាចឃើញក្ដិបស្វាយដ៏ខៀវស្រស់ ធ្លាក់មកពីមែកវា។ នេះហើយជារដូវ ដែលមនុស្សម្នាមួយចំនួនប្រាថ្នាចង់បានផ្លែឈើ ដែលមានជាតិជូនេះ មកធ្វើជាអាហារសម្រន់។

ផ្លែកន្តួត ក៏មានវត្តមាននៅទីធ្លារបស់សាលាផងដែរ។ ដែលខុសពីដើមស្វាយ ដើមកន្តួត មិនសូវជាសម្បូរដូចឡើយ នៅបរិវេនសាលា។​ ផ្លែឈើ ដែលមានទឹកដមនេះ ដុះជាបណ្ដុំដ៏គួរឲ្យគយគន់។

ក្រៅពីរុក្ខជាតិហូបផ្លៃ ទីធ្លាសាលាក៏មានព្រៃគម្ពោតមួយចំនួន ដ៏មានសោភ័ណភាព។​ នៅតាមផ្លូវទៅកន្លែងស្នាក់នៅរបស់សិស្សជំនាន់ទីមួយ យើងឃើញមានរុក្ខជាតិ ដែលមានពណ៌ចំនួនពីរនេះ។

ស្រដៀងគ្នានេះដែរ ផ្កាក្រហមរីកស្គុះស្គាយនេះ ដុះនៅតាមដងផ្លូវក្នុងសាលា។ ផ្កានេះ ប្រហែលជាអាចរំលឹកសិស្សមួយចំនួនពីរកុមារភាព ក៏ដូចជាស្រុកកំណើតរបស់ពួកគេ។ នេះក៏ដោយសារតែក្មេងមួយចំនួន តែងបេះផ្កានេះយកមកជញ្ជក់លម្អងផ្កានេះ។

ផ្កាដែលស្រស់ទាំងនេះ បន្ថែមនៅពណ៌ក្រហមឆ្អៅ ទៅដើមឈើដ៏ខៀវស្រងាត់ ដែលបង្កើនសម្រស់ទិដ្ឋភាពនៅខាងក្រៅអគារធំរបស់សាលា។

វាមិនមែនជារៀងរាល់ថ្ងៃឡើយ​ ដែលយើងនឹកឃើញ ចង់សង្កេតមើលភាវៈរស់តូចៗទាំងនេះ។ ប៉ុន្តែនៅពេលដែលយើងបានមើលវាហើយ  យើងនឹងចាប់អារម្មណ៍អំពីចលនា និងអន្តរកម្ម ដ៏ចម្លែករបស់ពួកវា។

នៅពេលយើងដើរទៅជិតដើមផ្កាចំបុី យើងនឹងទទួលនូវក្លិនដ៏ផ្អែម ដែលបានសាយពីផ្កានេះ។ ស្រទាប់ពណ៌សនិងពណ៌លឿង មានសភាពកាន់តែស្រស់ស្អាត នៅពេលដែលស្លឹកបៃតងងងឹតទាំងនោះ ជ្រុះទៅតាមរដូវកាល។

ផ្កាក្រដាស ទទួលបានឈ្មោះរបស់វាពីភាពផុយស្រួយរបស់ស្រទាប់ផ្កានេះ។ ពណ៌ក្រហម និងពណ៌ផ្កាឈូកខុសៗគ្នាមួយចំនួនរបស់ផ្កានេះ បង្កើននូវសម្រស់នៃកន្លែងជាច្រើននៅបរិវេនរបស់ឡៃហ្គឺ ដូចជាទីធ្លាសម្រាប់ប្រជុំគ្នា  និងកញ្ចុះកន្លែងស្នាក់នៅរបស់សិស្សជំនាន់ទីមួយ។

រៀងរាល់ព្រឹកព្រលឹម ផ្កាប្រលិតទាំងនេះ រីកស្គុះស្គាយ​ ហាក់ដូចជាវាទើបតែភ្ញាក់ពីដំណេក។ ពណ៌ផ្កាឈូកដែលលិចចេញពីផ្កានេះ ក្លាយជាចំណុចប្រសព្វ នៅពេលដែលយើងចូលទៅក្នុងសាលា។ ភាពទាក់ទាញនៃផ្កានេះ បន្ថែមនៅភាពរស់រវើកនៅក្នុងថ្ងៃថ្មី។

ភាពស្ញប់ស្ញែង គឺជាស្នូលតម្លៃមួយ នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ។ របៀបមួយដែលយើងអាចបង្ហាញភាពស្ញប់ស្ញែង គឺតាមរយៈការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់រូបដែលធ្វើឲ្យ សាលាឡៃហ្គឺកាន់តែប្រសើរឡើង។ នេះគឺមានន័យថា យើងទទួលស្គាល់ការងារ របស់បុគ្គលិក ដែលបានប្តេជ្ញាក្នុងការធ្វើឱ្យទីធ្លាសាលានេះកាន់តែទាក់ទាញ។ មិនថាយើងមមាញឹកយ៉ាងណាឡើយ យើងគួរតែយកចិត្តទុកដាក់ចំពោះភាពលម្អិតតូចៗទាំងឡាយ។ ដូចដែលនាយកប្រចាំប្រទេសរបស់យើងលោក ដូម មីនិក សាប នឹងនិយាយថាយើងត្រូវ “បញ្ឈប់ និងហិតក្លិនផ្កាកុលាបសិន”។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *