បេក្ខភាព របស់វិត្រករកំណាព្យ

ថ្ងៃទី២១ ខែតុលា ការតាំងពិពណ៌មហោស្រពអក្សសាស្ត្រខ្មែរត្រូវបានប្រារព្ធ ក្នុងទីរួមខេត្តបាត់ដំបង បន្ទាប់ពីកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅឆ្នាំមុន ក្នុងខេត្តសៀមរាប។ ការតាំងពិពណ៌មហោស្រពនេះ បានប្រារព្ធឡើងដើម្បី លើកទឹកចិត្តកូនខ្មែរជំនាន់ក្រោយ អោយផ្តល់តំលៃភាសាជាតិ និងគាំទ្រស្នាដៃកវី ដែលជាអ្នកពង្រីក សិល្ប:អក្សរសាស្ត្រខ្មែរ អោយវិលវល់ជាស្រមោលក្នុងបេតិកភណ្ឌប្រទេស។ អ្នកនិពន្ធល្បីៗជាច្រើនដូចជា លោក ទឹម ម៉ានី និងអ្នកស្រី ពុល ពិសី បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីចែករំលែកបទពិសោធន៍ នូវក្នុងការសរសេរ ទៅដល់វាគ្មិនជំនាន់ក្រោយ ក៏ដូចជាភ្ញៀវកត្តិយសដ៏ទៃទៀតផងដែរ។ ក៏ប៉ុន្តែ អ្នកនិពន្ធខ្លះបានត្រឹមតែផ្ញើរសំលេង ដែលចងក្រងនៅក្នុងសៀវភៅរឿងរបស់ខ្លួនតែប៉ុណ្ណោះ ។

ក្រៅអំពីការតាំងពិពណ៌សៀវភៅ និងការជួបជុំជាមួយអ្នកនិពន្ធ នៅក្នុងនោះដែរក៏មាននូវការប្រកួតកំណាព្យ ដែលមានទីតាំងនៅ វត្តដំរីស។  ការប្រកួតនេះ តម្រូវអោយអ្នកប្រកួត ស្វែងរកកង់ដែលចាស់បំផុត សំលៀកបំពាក់បុរាណដែលមានភាពឆ្នៃប្រឌិតខ្ពស់ និងកំណាព្យដែលមានអត្ថន័យល្អ អំពីខេត្តបាត់ដំបង។ នៅថ្ងៃក្រកួត បេក្ខនារី និងបក្ខជនចំនួន១៥ នាក់បានបានចូលរួមប្រកួត ដែលក្នុងនោះក៏មាននៅកុមារា កុមារី អាយុ១៣ និង១៤ ឆ្នាំពីសាលាភាពជាអ្នកដឹកនាំឡៃហ្គឺផងដែរ ហើយពួកគេបាននាំនូវភាពក្លាហាន​ និងជឿជាក់មកប្រកួតផងដែរ។

“ខ្ញុំព្យាយាមតែងកំណាព្យតាំងពីម៉ោង ៨ ដល់ម៉ោង ៩:៣០ ល្ងាច មួយថ្ងៃមុនពេលការប្រកួតចាប់ផ្តើម” វុត្ថាបាននិយាយទៅកាន់អ្នកសារពត៌មានយើង។

វុត្ថាក៏បាននិយាយបន្តថា ពួកគេបានដឹងពីការប្រកួតនេះតែប៉ុន្មានថ្ងៃ មុនពេលប្រកួតប៉ុណ្ណោះ។ ដូច្នេះហើយទើបសិស្សប្អូននៃសាលាភាពជាអ្នកដឹកនាំឡៃហ្គ បានប្រឈមមុខនឹងឧបសគ្គ ដោយសារវេលាខើចសម្រាប់ ការស្វែងរកសំលៀកបំពាក់ និងការនិពន្ធកំណាព្យផងដែរ។

ក៏ប៉ុន្តែ នៅពេលដែលថ្ងៃប្រកួតបានមកដល់ គណ:កម្មាការពិតជាមានការស្ញប់ស្ញែងទៅលើភាពឆ្នៃប្រឌិត និងការតែងកំណាព្យរបស់បេក្ខជន បេក្ខនារីទាំងអស់ ដែលជាមូលហេតុ នាំអោយគណ:កម្មាធិការ មានការលំបាកនៅក្នុងការជ្រើសរើសរកជ័យលេភី។ ទោះជាយ៉ាងណាក្តី ជាលទ្ធផល អេនជេលី និងវុត្ថា បានដណ្តើមយកចំណាត់ថ្នាក់លេខមួយសម្រាប់ការប្រកួតកំណាព្យប្រចាំឆ្នាំ ២០១៨នេះ។

“មុនដំបូង​ ខ្ញុំមានអារម្មណ៍ថារាងភ័យ តែនៅពេលដែលខ្ញុំទៅប្រកួត ខ្ញុំគ្រាន់តែសូត្រកំណាព្យអោយអ្នកស្តាប់ប៉ុណ្ណោះ……ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍រាងស្ញើចសរសើរដែរ….ព្រោះខ្ញុំមិនបានរំពឹងទុកមុនថានឹងជាប់ជ័យលេភីឡើយ” អេនជេលី បាននិយាយបណ្តើរ ពាំនាំនូវសេចក្តីត្រេកអរនៅលើទឹកមុខបណ្តើរ។

អេនជេលី បានបន្តនូវការចែករំលែកបទពិសោធន៍របស់នាងអំពីការតែងកំណាព្យថា “បើសិនជាយើងចង់ធ្វើអ្វី យើងគួរតែធ្វើវាទៅ ព្រោះបើសិនជាយើងស្រលាញ់វា និងយកចិត្តទុកដាក់ក្នុងការធ្វើវា យើងនឹងទទួលបាននូវភាពជោគជ័យជាមិនខាន”។
សរសេរដោយ: សែស វនសារ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *