អ្វីដែលអ្នកទេសចរណ៍ត្រូវដឹង មុននឹងមកទស្សនាប្រទេសកម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសអាស៊ីអាគ្នេយ៍ដ៏តូចមួយ ដែលស្ថិតនៅចន្លោះប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងប្រជាជនប្រមាណជា១៦មុឺននាក់។ ភាសាខ្មែរគឺត្រូវបានប្រើប្រាស់ជាភាសាផ្លូវការ ចំណែកឯភាសាអង់គ្លេស មិនត្រូវបានប្រើប្រាស់ច្រើនប៉ុន្មាននោះទេ ក៏ប៉ុន្តែប្រជាជនខ្លះអាចធ្វើការទំនាក់ទំនងអំពីទិសដៅ និងតម្លៃវត្ថុជាភាសាអង់គ្លេសបាន។ បើទោះបីជាទីក្រុងភ្នំពេញជារដ្ឋធានី ក៏ប៉ុន្តែអ្នកទេសចរណ៍ភាគច្រើន តម្រង់ផ្លូវទៅរកខេត្តសៀមរាបដើម្បីទស្សនាប្រាសាទអង្គរ និងប្រាសាទផ្សេងៗ។ ប្រទេសកម្ពុជាមានខេត្តចំនួន២៤ និងរដ្ឋធានី១ ដែលមានចំនុចពិសេសខុសៗគ្នា ដូចជាខេត្តកំពត ព្រះសីហនុ កែប​​ និងកោះកុង ដែលល្បីអំពីឆ្នេរសមុទ្រ រីឯខេត្តមណ្ឌលគិរី និងរតនគិរី ក៏បានរាប់ជាខេត្តដែលមានព្រៃឈើច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។

ការប្រើប្រាស់ភាសា

ប្រទេសកម្ពុជា ស្រដៀងទៅនឹងប្រទេសអាស៊ីដទៃទៀត ដោយការហៅមនុស្សអាស្រ័យទៅលើភេទ អាយុ និងឋានៈរបស់បុគ្គលទាំងនោះ។ ពួកយើងហៅអ្នកដែលយើងមិនស្គាល់ថា មីង ពូ ឬបង បើទោះបីជាពួកគេមិនមែនជាបងប្អូនយើងក៏ដោយ។ ការកំណត់សម្គាល់ថាគោរម្យ៍ងារពិតជានឹងមានការពិបាកបន្តិច ខាងក្រោមនេះគឺជាមគ្គុទេសសម្រាប់ជូយនាក់ ៖

  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ ហើយគាត់មានអាយុប្រហាក់ប្រហែលនឹងយើង​ យើងហៅគាត់ថាបង ពីព្រោះការហៅគេថាបង គឺជាការផ្ដល់ការគោរពទៅ

មនុស្សម្នាក់នោះ

  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សដែលយើងស្គាល់ ហើយដឹងថាគេអាយុតិចជាង យើងហៅគេថាប្អូន
  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សប្រុសដែលមានអាយុតិចជាងឪពុកយើង តែច្រើនជាងយើងហៅគាត់ថាពូ។
  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សស្រីដែលមានអាយុតិចជាងម្តាយយើង តែចាស់ជាងយើងច្រើនជាងច្រើន យើងហៅគាត់ថាមីង។
  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សដែលមានអាយុជាង មីង ឬពូ ហៅគាត់ថាតា ឬយាយ ដែលតាប្រើសម្រាប់មនុស្សប្រុស និងយាយប្រើសម្រាប់មនុស្សស្រី
  • ប្រសិនបើអ្នកកំពុងតែនិយាយជាមួយមនុស្សម្នាក់ណាក៏ដោយដែលមានអាយុច្រើនជា ត្រូវតែដាក់គោរម្យ៍ងារនៅមុខឈ្មោះគាត់ជានិច្ច
  • ប្រសិនបើអ្នកមិនស្គាល់មនុស្សម្នាក់នោះ ឬមិនស្គាល់ឈ្មោះរបស់គាត់ អ្នកមិនត្រូវហៅត្រកូលរបស់
    គាត់ទេ

សម្លៀកបំពាក់

បណ្ដាញ: tourismcambodia.com

វប្បធម៌សម្លៀកបំពាក់របស់ប្រជាជនកម្ពុជាគឺមានភាពបិទបាំង ដោយស្រីៗស្លៀកពាក់ខោអាវដៃវែង ជើងវែងគឺជារឿងធម្មតា ពីព្រោះពួកគេឲ្យតម្លៃខ្លាំងចំពោះស្បែកសម្បុរស ដោយសារតែអាកាសធាតុត្រូពិចរបស់កម្ពុជា ពេលខ្លះមេឃមានកម្ដៅខ្លាំង មេឃធ្លាក់ភ្លៀង ឬខ្យល់បក់ខ្លាំង។ រីឯអ្នកទេសចរណ៏ មានការស្លៀកពាក់មិនសូវជិតស្បែកព្រោះអាកាសធាតុទាំងនោះ ក៏ប៉ុន្តែពី​ព្រោះតែវប្បធម៌នៃប្រទេស ពួកយើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកស្លៀកសម្លៀកបំពាក់ដែលរលុងៗ និងសម្លៀកបំពាក់ដែលនឹងមិនបញ្ចេញសាច់ច្រើនពេកនៅពេលដែលចូលក្នុងវត្តអារាម។

ការដោះមួក និងស្បែកជើង

ការបង្ហាញនូវការគោរពមួយបែបទៀតគឺតាមការដោះមួកនៅពេលដែលអ្នកជួបមនុស្សចាស់ ព្រះសង្ឃ ឬនៅក្នុងវត្ត។ ការប៉ះឬស្ទាបក្បាលអ្នកដទៃ គឺជាការមិនគោរព ដោយសារតែក្បាលត្រូវបានយល់ឃើញថា ជាផ្នែកខ្ពស់បំផុត និងពិសិដ្ឋបំផុតនៃរាងកាយរបស់មនុស្ស មួយផ្នែកដោយសារយើងប្រើវាដើម្បីគិតនិងរក្សាទុកចំណេះដឹង។ ច្បាប់នេះក៏ត្រូវតែអនុវត្តដូចដែលត្រូវដោះស្បែកជើងផងដែរ។

វន្ទនាការ

បណ្ដាញ : Jennifer Smith, Smithsonian.com

ការស្វាគមន៏បែបសកលនោះគឺដោយការចាប់ដៃគ្នា ក៏ប៉ុន្តែវាមិនដូចគ្នាទេសម្រាប់ប្រទេសកម្ពុជា។ពួកយើងធ្វើការសំពះ ដែលស្រដៀងទៅនឹងប្រទេសអាស៊ីដទៃដែរ ។ ការសំពះនេះ គឺនៅពេលដែលយើងផ្គុំបាតដៃទាំងសងខាង រួចលើកវាទៅកម្រិតមួយជាក់លា ក់អាស្រ័យលើអាយុ និងឬថាន:របស់មនុស្សដែលយើងគោរពនោះ។ កម្រិតនៃការសំពះនេះ មានច្រើនចំពោះឋានៈសង្គមខុសគ្នា ប៉ុន្តែក្នុងការសំពះកម្រិតនៃច្រមុះរបស់អ្នក ហើយឱនបន្តិច គឺជាការគោរពទូរទៅ បើទោះបីជាមនុស្សនោះមានអាយុតិចជាង ឬច្រើនជាងអ្នកក៏ដោយ​។ ករណីនេះ មានការលើកលែងចំពោះព្រះសង្ឃ និងមនុស្សដែលគោរពប្រណិតបតន៍ព្រះដទៃទៀត យើងសំពះគាត់នៅកម្រិតថ្ងាស។

នៅពេលដែលកំពុងសំពះ អ្នកត្រូវឱនបន្តិចរួយនិយាយថា ជុំរាបសួរ សម្រាប់មនុស្សចាស់ជាង និងសួស្ដីសម្រាប់មនុស្សដែលមានអាយុប្អូន ឬនាក់ស្គាល់គ្នា។

ម្ហូបអាហារ

បណ្ដាញ : khmom.com

ម្ហូបខ្មែររួមមាន សម្លរ ឆា អាំង និងចៀន។ ទោះបីជាម៊ី និងគុយទាវត្រូវបានបរិភោគច្រើន ក៏ប៉ុន្តែអង្ករជាអាហារចម្បងដល់ប្រជាជនខ្មែរ។ ចំណែកអាហារពេលព្រឹក ពួកយើងមិនមានគ្រាប់ធម្មញ្ញជាតិជាមួយទឹកដោះគោស្រស់នោះទេ យើងបរិភោគបាយសាច់ជ្រូក ឬសាច់មាន់ គុយទាវ​ និងម៊ី។ ម្ហូបដែលសំខាន់មួយទៀតនោះគឺប្រហុក ដែលជាប្រភេទត្រីផ្អាប់ជាមួយអំបិលដែលបានប្រើនៅក្នុងសម្លរជាច្រើន។ ទោះបីជាសាច់ត្រីជាប្រភេទប្រូតេអ៊ីនដែលគួរឲ្យទុកចិត្តបំផុត ពួកយើងក៏បរិភោគសាច់មាន់ សាច់គោ និងសាច់ជ្រូកផងដែរ។

រូបិយប័ណ្ណ

បណ្ដាញ: iprmfi.com

រូបិយប័ណ្ណប្រទេសកម្ពុជានេះមានឈ្មោះថា ប្រាក់រៀល ដែលឈ្មោះនេះមានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងប្រហុុក។ ប្រជាជនខ្មែរធ្វើប្រហុកជាមួយនឹងត្រីម៉្យាងដែលមានឈ្មោះថា ត្រីរៀល។កាលពីយូរលង់ណាស់មកហើយ ខ្មែរពីដើមធ្វើពាណិជ្ជកម្មជាមួយអង្ករ ប៉ុន្តែភាគច្រើនគេធ្វើជាមួយត្រីរៀល។ ដូចនេះហើយទើបឈ្មោះរូបិយប័ណ្ណយើងហៅថារៀល។ ដូចជាអត្ថបទមួយបោះពុម្ពដោយសកលវិទ្យាល័យនៃរដ្ឋផិនសលវេនា​ ដែលយោងទៅឆ្នាំ ១៩៩២ អំឡុងពេលដែលអាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិ (UNTAC) នៅក្នុងកម្ពុជា បាននាំប្រាក់រាប់រយលានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា​ (1,7ពាន់លាន ដុល្លារ)។ ដូចដែលយើងបានយល់ដឹងថា លុយដុល្លារនៅតែបានប្រើក្នុងប្រទេសនេះ នៅពេលខ្លះអ្នកអាចចាយ​ក្រដាសដុល្លា រួចបានប្រាក់អាប់ជាលុយខ្មែរ ឬរៀល។​ប្រទេសកម្ពុជាគឺសម្បូរទៅដោយវប្បធម៌ និងប្រវត្តិសាស្រ្ត ការសោកស្ដាយ និងភាពជោគជ័យ។ ជាក់ស្ដែងព័ត៌មានទាំងអស់​ គឺមិនបានបញ្ញូលទៅក្នុងអត្ថបទនេះនោះទេ ពីព្រោះអ្នកនឹងយល់រឿងទាំងអស់អោយកាន់តែច្បាស់បំផុត​នៅពេលដែលអ្នកទទួលបានបទពិសោធន៍ផ្ទាល់។ នេះគ្រាន់ជាការយល់ដឹងបន្តិចបន្តួចមុននឹងអ្នកមកដល់ប្រទេសនេះប៉ុណ្ណោះ។ ពួកយើងលើកទឹកចិត្តឲ្យអ្នកចូលរួមធ្វើសកម្មភាពច្រើនជាមួយអ្នកស្រុក ទស្សនាតំបន់ប្រវត្តិសាស្រ្ត និងសង្កេតមើលចំណុចជាច្រើនរបស់ប្រទេសកម្ពុជាឲ្យបានយល់ដឹងបន្ថែម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *